ភាពជោគជ័យនៃ អតីតសិស្ស អន ម៉ូនីតា
ជម្រាបសួរបងប្អូនជាទីគោរព និងជាទីស្រលាញ់ទាំងអស់គ្នា នាងខ្ញុំជាអតីតសិស្សឆ្នាំសិក្សា ២០១៩ នៃសាលារៀនអន្តរទ្វីបអាមេរិកាំងសាខាទួលគោក។ ប្រវិត្តនៃការសិក្សា គឺចាប់ផ្តើមចូលរៀនតាំងពីថ្នាក់ទី៩ ដល់ទី១២ ។
ភាពជោគជ័យនៃការសិក្សា គឺកត្តាសំខាន់៣យ៉ាង ទី១ខ្លួនឯង ទី២គ្រួសារ និងទី៣ជ្រើសរើសសាលារៀនត្រឹមត្រូវ។
- ចំណុចទី១ ~ កត្តាខ្លួនឯង គឺយើងខ្លួនឯងត្រូវមានការយល់ឃើញពីអត្ថប្រយោជន៌និងតម្លៃនៃការសិក្សា ទើបយើងខិតខំ ប្រឹងប្រែង សង្វាតរកចំណេះដឹងដោយខ្លួនឯង។ ជាពិសេស យើងត្រូវចេះប្រើប្រាស់ចំណេះដឹងទាំងនោះលើវិថីមួយដែលត្រឹមត្រូវប្រកបទៅដោយគុណធម៌ជាចំបង ទើបចំណេះដឹងទាំងនោះនាំផលដ៏ធំធេងនៅក្នុងសង្គមជាតិ។ អ្វីដែលសំខាន់យើងត្រូវមានការចែករំលែកចំណេះវិជ្ជាល្អៗដែលយើងបានសិក្សាកន្លងមក និងផ្តល់ជាគំរូទៅដល់ក្មេងជំនាន់ក្រោយឲមានការយល់ដឹងដើម្បីចូលរួមការពារ និងអនុវត្តចូលរួមកសាងប្រទេសជាតិឲកាន់តែរីកចម្រើនថែមទៀត។
- ចំណុចទី២ ~ កត្តាគ្រួសារ ជាការពិតណាស់កត្តាគ្រួសារគឺជាកត្តាចំបាច់បំផុតពីព្រោះប្រសិនបើការរាំងស្ទះ គ្មានការជ្រោមជ្រែងពីគ្រួសារដើម្បីក្រេបចំណេះវិជ្ជាទាំងឡាយគឺភាគរយនៃភាពជោគជ័យគឺមានតិចតួចបំផុត។ ជាក់ស្តែងនាងខ្ញុំផ្ទាល់ នាងខ្ញុំមានថ្ងៃនេះ ជោគជ័យខ្លាំង៩០%ព្រោះតែមានការលើកទឹកចិត្តពីអ្នកមានគុណ គឺម្តាយរបស់នាងខ្ញុំដោយផ្ទាល់តែម្តង ។ គាត់តែងតែផ្តល់ទាំងថវិកា មានការលើកទឹកចិត្ត និងឪវាទដំបូន្មានដ៏ថ្លៃថ្លាប្រពៃបំផុតឲនាងខ្ញុំឲទទួលបានចំណេះដឹងជ្រៅជ្រះឲមានភាពថ្លៃថ្នូរ ឲចេះប្រើប្រាស់ចំណេះដឹងប្រកបដោយភាពត្រឹមត្រូវ មិនតែប៉ុណ្តោះមិនឲភ្លេចកំណើតនៃប្រទេសជាតិខ្លួននិងជាពិសេសឲក្លាយជាកូនល្អមានភាពកត្តញ្ញូ សិស្សល្អ និងពលរដ្ឋល្អដើម្បីអភិវឌ្ឍសង្គមជាតិ។
- ចំណុចទី៣ ~ ជ្រើសរើសសាលារៀនត្រឹមត្រូវ ក៏ជាកត្តាមួយសំខាន់ដែរ ព្រោះសាលារៀនគឺជាផ្ទះទី២ ហើយជាមជ្ឈដ្ឋានដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាដែលត្រូវទទួលចំណេះដឹង ។ ជាក់ស្តែងដូចជាសាលា AIS គឺជាសាលាប្រកបទៅដោយវិន័យតឹងតែង មានលោកគ្រូអ្នកគ្រូដែលមានជំនាញច្បាស់លាស់ ពូកែពន្យល់ និងផ្តល់គន្លឹះយ៉ាងស្រួលសម្រាប់ឲសិស្សឆាប់ចាប់បាន ។ មិនតែប៉ុណ្តោះ សាលារៀនអន្តរទ្វីបតែងតែផ្តល់អាហារូបករណ៍ជាច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេស សម្រាប់សិស្សនិទ្ទេស A ។ ជាក់ស្តែងនាងខ្ញុំផ្ទាល់ដែលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តំបន់ Foshan ផ្នែក business management ។តែបច្ចុប្បន្នផ្លាស់មករៀននៅប្រទេសស្វីស និស្សិតឆ្នាំទី២ សាលារៀន BHMS luzern switzerland មានការ cooperate ពីមហាវិទ្យល័យ RGU នៅប្រទេសអង់គ្លេស ខាង Hospitality management ។ ពីព្រោះស្រឡាញ់ខាងគ្រប់គ្រងសណ្ឋាគារ ប្រកបទៅដោយស្តង់ដារខ្ពស់និងមានគោលបំណងនៅថ្ងៃអនាគតផងដែរ ។