យើងដឹងថា អតីតសិស្សមានឆន្ទៈខ្ពស់ក្នុងការចែករំលែកបទពិសោធ ទៅដល់សិស្សប្អូនៗជំនាន់ក្រោយ ហើយចង់អភិវឌ្ឍឥតឈប់ឈរ។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រក្នុងការតម្រង់ទិសទាក់ទងជំនាញ និងចំណេះដឹងផ្សេងៗក្នុងការត្រៀមចូលមហាវិទ្យាល័យ។
នៅពេលដែលអតីតសិស្សចូលរួមនៅក្នុងគ្រួសារ សាលារៀន អន្តរទ្វីប អាមេរិកាំង សាលានឹងរៀបចំសិក្ខាសាលាអំពីការអភិវឌ្ឍវិជ្ជាជីវៈដល់សិស្សប្អូនជំនាន់ក្រោយឱ្យយល់កាន់តែច្បាស់អំពីតម្លៃជាសកលក្នុងការជ្រើសរើសជំនាញឱ្យត្រូវចំណូលចិត្ត ហើយចង់អភិវឌ្ឍសមត្ថភាពរបស់ខ្លួនឥតឈប់ឈរដើម្បីធ្វើឱ្យខ្លួនក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលខ្ពស់។ អតីតសិស្សធ្វើការដឹកនាំដើម្បីការអភិវឌ្ឍខ្លួនទាំងចំណេះដឹងផ្នែកសង្គម និងចំណេះដឹងវិជ្ជាជីវៈរបស់ពួកគាត់តាមរយៈសកម្មភាពស្រាវជ្រាវ ការបណ្តុះបណ្តាលខាងក្រៅ និងការចែករំលែកនូវចំណេះដឹង និងបទពិសោធដ៏សម្បូរបែបទៅដល់ប្អូនជំនាន់ក្រោយ។ ជាមួយគ្នានេះដែរ សាលាក៏មានកម្មវិធីសិក្ខាសលាផ្សេងៗទៀតសម្រាប់តម្រង់ទិសក្នុងការជ្រើសរើសជំនាញ ឬទៅបន្តការសិក្សានៅក្រៅប្រទេសបន្ថែមទៀត។