Sports

កម្មវិធីកីឡា

ការប្រកួតបាល់ទាត់ដើម្បីសប្បុរសធម៌

ការប្រកួតនេះរៀបចំឡើងដើម្បីសាកល្បង និងផ្លាស់ប្តូរបច្ចេកទេសនៃការលេង ដកស្រង់បច្ចេកទេស សមត្ថភាព ចែករំលែកបទពិសោធ សាមគ្គីភាព និងរឹតចំណងមិត្តភាពឱ្យកាន់តែមានភាពស្និទ្ធស្នាលរវាងសាលារៀន អន្តរទ្វីប អាមេរិកាំង និងអតីតសិស្ស។ ហើយកម្មវិធីនេះផងដែរ ក៏មានគោលបំណងចម្បង គឺដើម្បីប្រមូលថវិកាសប្បុរសធម៌ជួយដល់កុមារក្រីក្រដែលកំពុងជួបការលំបាកទាំងអាហារូបត្ថម្ភ សម្ភារសិក្សា ក៏ដូចជាការរស់នៅប្រចាំថ្ងៃ ព្រមទាំងជាបុព្វហេតុចូលរួមក្នុងសកម្មភាពមនុស្សធម៌ សប្បុរសធម៌ និងការងារជួយសហគមន៍ ដោយផ្តោតទៅលើវប្បធម៌ចែករំលែក សកម្មភាពសប្បុរសធម៌ កែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំ និងអក្ខរកម្មរបស់សិស្សនៅតាមតំបន់ក្រីក្រ និងដាច់ស្រយាលនៃប្រទេសកម្ពុជា ដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់សហគមន៍ជុំវិញ ជាពិសេសគឺផ្តល់ជាគំរូដ៏ល្អនៅក្នុងសង្គម។

ចែករំលែកអត្ថបទនេះ