Introduction

សេចក្ដីផ្ដើម

អតីតសិស្ស AIS តំណាងឱ្យធនធានមនុស្សដែលមិនអាចកាត់ថ្លៃបានសម្រាប់អនាគតនៃ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ។ ក្រៅពីដើរតួជាសាក្សីនៃសេវាដ៏ល្អឥតខ្ចោះ​ដែលយើង កំពុងតែផ្តល់ជូននៅទូទាំងព្រះរាជាណាចក្រកម្ពុជា អតីតសិស្សបានចំណាយទាំងពេលវេលា និង ជំនាញ​របស់ពួកគេចំពោះគំនិតផ្តួចផ្តើមសំខាន់ៗ ក៏ដូចជាការបង្កើតទំនាក់ទំនង និងការផ្សារភ្ជាប់គ្នារវាង​សាលារៀន អន្តរទ្វីប អាមេរិកាំង និងសង្គម។

ការបង្កើតបទពិសោធន៍ក្នុងការចូលរួមគាំទ្រដ៏មានអត្ថន័យសម្រាប់អតីតសិស្ស គឺជាការចែក រំលែកសារជាវិជ្ជមានពីសាលារៀនរបស់យើង។ បើគ្មានវត្តមានរបស់អតីតសិស្ស​ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នោះចំណេះដឹងរបស់ពួកគេអំពី​សកម្មភាព ​និងសមិទ្ធផល​របស់យើង នឹងមិនសូវមាន លក្ខណៈទូលំទូលាយ។ ការថែរក្សាបណ្តាញទំនាក់ទំនងជាមួយអតីតសិស្ស​មាន​​ន័យថា​យើង​អាចជូន ដំណឹងដល់ពួកគេអំពីសមិទ្ធផលរបស់យើង និងធ្វើឱ្យពួកគេ​ក្លាយ​ជាផ្នែក​មួយនៃអនាគតសាលារបស់ យើងមិនមែនត្រឹមតែជាអតីតកាល​របស់សាលាប៉ុណ្ណោះ​ទេ។

ទំនាក់ទំនងល្អពីអតីតសិស្សផ្តល់អត្ថប្រយោជន៍ដល់អតីតសិស្ស ក៏ដូចជាសាលាផងដែរ។     ប្រសិនបើយើងគាំទ្រអតីតសិស្សរបស់យើងនៅក្នុងជីវិតការងារ និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេតាមរយៈ សកម្មភាព ដូចជាការសម្របសម្រួលតាមរយៈបណ្តាញសង្គម វិជ្ជាជីវៈ ការផ្តល់សិទ្ធិ និង​អត្ថប្រ​យោ​ជន៍ នោះពួកគេគឺជាអ្នកគាំទ្ររបស់យើង។ ការគាំទ្ររបស់យើងក៏អាចជួយអតីតសិស្ស​របស់​យើងឱ្យទទួល បានជោគជ័យ និងផ្តល់ផលប្រយោជន៍ដល់សាលាផងដែរ។​

ចែករំលែកអត្ថបទនេះ