លើកកម្ពស់ការចូលរួមរបស់សមាជិកសមាគមអតីតសិស្ស អេ អាយ អេស ដែលនឹងបំផុសឡើងនូវបំណងដ៏ក្លៀវក្លា ការប្ដេជ្ញាចិត្ត និង ភាពស្មោះត្រង់នៅក្នុងចំណោមពួកគាត់តាមរយៈ៖
១. ការផ្សារភ្ជាប់ទៅកាន់សហគមន៍ (ការរួមចំណែកបែបមនុស្សធម៌)បើកផ្លូវឲ្យ អេ អាយ អេស ចូលទៅកាន់សមាគមរបស់ពួកគាត់ និងឱ្យសមាគមរបស់ពួកគាត់ចូលមករក អេ អាយ អេស វិញ ដែលនឹងបង្កើតទៅជាវប្បធម៌មួយនៅ អេ អាយ អេស ដែលស្វាគមន៍រាល់ការចូលរួមពីសំណាក់អតីតសិស្ស និងសមាគម។
២. វប្បធម៌នៃការចូលរួម (គ្រួសារ) បណ្ដុះនូវមោទនភាព និងការចូលរួមដ៏ស្មោះស្ម័គ្រយូរអង្វែងជាមួយគ្រួសារ អេ អាយ អេស ហើយពង្រីកវប្បធម៌ និងស្មារតីរបស់ អេអាយអេស តាមរយៈការចែករំលែកនូវគុណតម្លៃរបស់គ្រួសារ អេ អាយ អេស ជាមួយគ្នាទៅវិញទៅមក។
៣. អាជីព (ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ) ជួយគាំទ្រដល់គោលដៅការងាររបស់សិស្ស និងអតីតសិស្សរបស់យើង ដោយមានសមាគមអតីតសិស្ស អេ អាយ អេស ជាអ្នកដើរតួនៅចន្លោះរវាងពិភពការងារខាងក្រៅ និង អេ អាយ អេស តែម្ដង។