I am Vaing Doung Oudom

ខ្ញុំបាទឈ្មោះវាំង ដួងឧត្តម

ជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះវាំង ដួងឧត្តម ជាអតីតសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ដោយបច្ចុប្បន្នខ្ញុំកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែកនីតិសាស្ត្រ ឆ្នាំទី៣។ ហើយក៏សូមអរគុណដល់សាលារៀនAIS រួមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលចូលរួមអប់រំបំពេញបន្ថែមនៅចំណេះដឹងនៅក្នុងសាលា និងសង្គមជាច្រើនមកលើរូបខ្ញុំដែលធ្វើឱ្យខ្ញុំមានដំណើរជីវិតនៅសកលវិទ្យាល័យយ៉ាងល្អ។ ខ្ញុំសូមចែករំលែកបទពិសោធមួយចំនួននៅសកលវិទ្យាល័យដែលខ្ញុំបានសិក្សារយៈពេលបីឆ្នាំមកនេះ៖

·         ចំណុចទី១៖ បង្កើតការស្រាវជ្រាវអោយបានច្រើនដោយសារគ្រូពេលបង្រៀនគាត់មិនអាចពន្យល់ឬ បកស្រាយនៅចំណុចនោះអស់នូវសេចក្តីនោះទេ។

·         ចំណុចទី២៖ បង្កើតការអានរបស់ខ្លួនឱ្យបានច្រើន ដោយឯកសារមួយចំនួនមិនមាននៅក្នុងអ៊ីនធឺណែតនោះទេដូចនេះតម្រូវឱ្យយើងទៅស្វែងរកសៀវភៅនៅបណ្ណល័យ ហើយភាគច្រើនសៀវភៅនៅបណ្ណល័យសាលាមានទាក់ទងនៅឯកសាររបស់គ្រូពេលបង្រៀនច្រើន។

·         ចំណុចទី៣៖ ការបង្កើតទំនាក់ទំនង មិនថាទំនាក់ទំនងរវាងគ្រូ និងសិស្ស ឬសិស្ស និងសិស្សនោះទេត្រូវព្យាយាមប្រាស័យទាក់ទងគ្នាឱ្យបានល្អព្រោះជាផលប្រយោជន៍មួយ ងាយស្រួលនៅពេលស្វែងរកកន្លែងសម្រាប់កម្មសិក្សាដោយការសុំជំនួយ ពីគ្រូ ឬសិស្សគ្នាឯង។

·         ចំណុចទី៤៖ ការអភិវឌ្ឍខ្លួនដោយការសុំចូលកម្មសិក្សា ការរៀននៅសាលាយើងរៀនត្រឹមតែទ្រឹស្តីទេ បើចង់ពូកែនូវអ្វីដែលបានរៀននៅសាលាយើងត្រូវស្វែងរកកន្លែងចុះកម្មសិក្សាណាដែលត្រូវនឹងជំនាញដែលបានរៀន រួចព្យាយាមធ្វើការឱ្យបានល្អ។ ដោយពេលខ្លះការអនុវត្តអាចនឹងខុសពីទ្រឹស្តីដែលរៀនជាមួយគ្រូនៅសាលារៀន។

ចែករំលែកអត្ថបទនេះ