ភាពជោគជ័យនៃ អតីតសិស្ស ហ៊ួរ ស៊ីវឡាង
ជម្រាបសួរបងប្អូនជាទីគោរព និងជាទីស្រឡាញ់ទាំងអស់គ្នា នាងខ្ញុំឈ្មោះ ហ៊ួរ ស៊ីវឡាង គឺជាអតីតសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២២។ សព្វថ្ងៃនេះនាងខ្ញុំគឺជានិស្សិតឆ្នាំទី២ ដែលបានបន្តការសិក្សានៅវិទ្យាស្ថាន ខេមអេដ (CamEd Business School) ផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ។
ចំពោះបទពិសោធនៃការសិក្សា នាងខ្ញុំគឺតែងតែឱ្យតម្លៃទៅលើចំណេះវិជ្ជាជាចម្បង ពីព្រោះចំណេះវិជ្ជាគឺជាស្ពានដែលជួយចម្លង ព្រមទាំងជួយឱ្យជីវិតរបស់យើងនាពេលអនាគតបានដូចជាភ្លើងទៀនដែលជួយបំភ្លឺផ្លូវមានភាពត្រចះត្រចង់ផងដែរ។ ក៏ព្រោះតែការឱ្យតម្លៃទៅលើការសិក្សា និងចំណេះវិជ្ជាបែបនេះហើយទើបធ្វើឱ្យការសិក្សារបស់នាងខ្ញុំអាចទទួលភាពជោគជ័យទៅបាន។ បន្ថែមពីលើនេះ ភាពជោគជ័យនៃការសិក្សារបស់នាងខ្ញុំ គឺបានកើតចេញពីកត្តា៣សំខាន់ៗមានដូចជា កត្តាខ្លួនឯង កត្តាគ្រួសារ និងការជ្រើសរើសសាលារៀនដែលត្រឹមត្រូវ។
ផងដែរ។ ការជ្រោមជ្រែង ការលះបង់ និងការលើកទឹកចិត្តរបស់ពួកគាត់គឺជាកត្តាជំរុញមួយដែលជួយឱ្យនាងខ្ញុំមានទឹកចិត្តក្នុងការខិតខំរៀនសូត្រ។ ហើយក៏ព្រោះតែការលះបង់នូវធនធាន កម្លាំងកាយនិងកម្លាំងចិត្តរបស់ ឪពុកម្តាយនាងខ្ញុំ ទើបធ្វើឱ្យខ្ញុំមានការតាំងចិត្តជាខ្លាំងថានឹងប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អជូនទៅពួកគាត់វិញ។ បន្ថែមពីលើនេះពួកគាត់តែងតែផ្ដល់ដំបូន្មាន និងការណែនាំល្អៗដល់នាងខ្ញុំ។ គ្រប់ពេលដែលខ្ញុំជួបបញ្ហាមិនថាជាបញ្ហាទាក់ទងនឹងការសិក្សាឬបញ្ហាអ្វីផ្សេងនោះទេ ពួកគាត់តែងតែជាទីប្រឹក្សាដ៏ល្អដែលចាំផ្តល់យោបល់ គន្លឹះ និងដំណោះស្រាយផ្សេងៗដល់ខ្ញុំជានិច្ច។ ដោយហេតុនេះហើយទើបគ្រួសារគឺជាកត្តាដ៏សំខាន់មួយនៃភាពជោគជ័យនៃការសិក្សារបស់យើង។
ជ័យក្នុងការសិក្សា។ ការជ្រើសរើសសាលារៀនដែលត្រឹមត្រូវគឺមានសារៈសំខាន់សម្រាប់ការសិក្សាពីព្រោះតែសាលារៀនគឺជាមជ្ឈដ្ឋានដែលផ្តល់ចំណេះដឹង និងការអប់រំដល់យើងគ្រប់គ្នា។ ប្រសិនបើយើងជ្រើសរើសសាលារៀនដែលត្រឹមត្រូវ នោះយើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនត្រឡប់មកវិញផងដែរ។ ជាក់ស្ដែងដូចជានាងខ្ញុំដែលបានជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បន្ទាប់ពី នាងខ្ញុំបានផ្ទេរការសិក្សាពីខេត្តមក។ នាងខ្ញុំជ្រើសរើសសាលារៀន AIS ក៏ព្រោះតែជាសាលារៀន មួយដែលមានទាំងគុណភាព ការអប់រំ វិន័យ និងកម្មវិធីសិក្សាដ៏ល្អជាច្រើនដូចជាការប្រឡងប្រកួតប្រជែង ក្លឹបសិក្សា ការផ្លាស់ប្តូរការសិក្សាទៅក្រៅប្រទេស និងការផ្ដល់ជូននូវអាហារូបករណ៍ផ្សេងៗទៀត។ ជាមួយគ្នានេះដែរសាលារៀន AIS បានផ្តល់នូវបទពិសោធន៍ថ្មីៗជាច្រើនដែលនាងខ្ញុំមិនធ្លាប់មានកន្លងមក។ ហើយក៏បានផ្លាស់ប្ដូរនិងអភិវឌ្ឍនាងខ្ញុំឱ្យក្លាយទៅជាមនុស្សម្នាក់ដែលមានភាពក្លាហាន និងចេះទំនាក់ទំនងជាមួយអ្នកដទៃផងដែរ។ ដូច្នេះហើយប្រសិនបើចង់ទទួលបានភាពជោគជ័យក្នុង ការសិក្សាគឺគួរគប្បីជ្រើសរើសសាលារៀនដែលត្រឹមត្រូវមួយ។