ខ្ញុំបាទ អន ឡៃឃាង (ដេវីដ លី) ជាអតីតសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បញ្ចប់កម្រិតសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១២-២០១៣។ ក្រោយបញ្ចប់ការសិក្សាពី សាលារៀន អន្តរទ្វីប អាមេរិកាំង ដោយចំណង់ចំណូលចិត្ត ចូលចិត្តការរកស៊ី ខ្ញុំបាទក៏សម្រេចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន គឺអាជីវកម្មផ្តល់សេវាប្តូរប្រាក់ និងផ្ទេរប្រាក់ ដោយពន្យាពេលបន្តការសិក្សានៅបរិញ្ញាបត្រអស់រយពេល ២ ឆ្នាំ។ លុះឆ្នាំ២០១៥ ដោយមើលឃើញទស្សនៈវិស័យវែងឆ្ងាយ ខ្ញុំបាទក៏សម្រេចចិត្តបន្តការសិក្សាបរិញ្ញាបត្រគ្រប់គ្រង ជំនាញ សហគ្រិនភាព នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យរួចមកខ្ញុំបាទក៏បានយកជំនាញដែលខ្ញុំបានសិក្សា មកបង្កើតក្រុមហ៊ុនតូចមួយបន្ថែមទៀតដែលផ្តល់សេវាកម្មដឹកជញ្ជូនក្នុងស្រុក។ ក្នុងឆ្នាំ២០២០ ខ្ញុំបាទក៏បានស្គាល់ស្ថាប័នអន្តរជាតិមួយគឺ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដែលជាស្ថាប័នមួយមានបេសកកម្មបណ្តុះភាពជាថ្នាក់ដឹកនាំដល់យុវជនដែលអាយុចន្លោះ១៨ ដល់ ៤០ឆ្នាំ ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានជូនដល់សហគមន៍ដែលយើងកំពុងរស់នៅ និងសង្គមជាតិទាំងមូល។ ឆ្លងកាត់ការចូលរួមសកម្មភាព និងថ្នាក់បណ្តុះបណ្តាលយ៉ាងច្រើនទាំងថ្នាក់តំបន់ ថ្នាក់ជាតិ ជាពិសេសក៏មានឱកាសបានចូលរួមវគ្គបណ្តុះបណ្តាលជាលក្ខណៈអាស៊ី នៅប្រទេសសិង្ហបុរី ដែលមានសិក្ខាកាមចូលពី ១១ ប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ តាមរយៈការដឹកនាំគម្រោងនាៗ ក្នុង JCI Cambodia ក៏បានផ្តល់ឱកាសដ៏សំខាន់មួយក្លាយជាបេក្ខភាព ប្រធានថ្នាក់តំបន់ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាមេគង្គ ក្នុងឆ្នាំ២០២២ ដែលទទួលឱកាសបន្ថែមក្នុងការបំពេញបេសកកម្មតំណាងកម្ពុជាចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់ជាតិរបស់ JCI Malaysia រួមជាមួយបណ្តាបេក្ខជនប្រធានមកពីប្រទេសផ្សេងទៀត។ តាមរយៈសន្និបាតថ្នាក់ជាតិ របស់ JCI Cambodia ខ្ញុំបាទត្រូវបានជាប់ឆ្នោតជាប្រធាន JCI Mekong ឆ្នាំ២០២៣ កន្លងទៅនេះ។ សមិទ្ធិផលដ៏ធំក្នុងអាណត្តិខ្ញុំបាទជាប្រធាន គឺបានចូលរួមមហាសន្និបាត JCI Asia and Pacific នៅឯទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលខ្ញុំបាទជាមួយតំណាងកម្ពុជា ២ រូបទៀតទៅទទួលទង់ជាម្ចាស់ផ្ទះដើម្បីមកធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៤ នេះ។
គិតមកទល់ពេលបច្ចុប្បន្ននេះខ្ញុំបាទបានប្រកបអាជីវកម្មសេវាកម្មប្តូរប្រាក់ និងសេវាផ្ទេរប្រាក់ក្រៅប្រទេសរយៈពេល ១០ ឆ្នាំហើយ។ ហើយក៏ជាអនុប្រធានថ្នាក់ជាតិ ទទួលបន្ទុកជាអ្នកនាំពាក្យរបស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ផងដែរ។
ចំណាប់អារម្មណ៍ចុងក្រោយចង់ចែករំលែកជូនប្អូន មិត្តភក្តិទាំងអស់ ភាពជោគជ័យគឺកើតចេញពីការខិតខំ តស៊ូ ជម្នះ និងភាពស្មោះត្រង់ តែមិនមែនគ្រប់ភាពជោគជ័យកើតមានឡើងដោយសារកត្តាប៉ុន្មានខាងលើនោះដែរ តែភាពជោគជ័យក៏កើតចេញពីឱកាស បើអ្នកចេះចាប់ឱកាស នោះអ្នកក៏អាចទទួលបានបទពិសោធន៍ថ្មីដែលអ្នកមិននឹកស្មានដល់។
(Success=Opportunity)
ពីខ្ញុំបាទ អន ឡៃឃាង (ដេវីដ លី)
អតីតសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំ