Mr. You Ousa

លោក យូ ឧស្សាហ៍

អតីតកាល គឺជាគ្រឿងលម្អ  សោភ័ណភាពនៃជីវិត រឿងអតីតកាលមួយចំនួនកាលបើនឹកឃើញហើយ ស្នាមញញឹម ក៏លេចឡើង។  វាហាក់បីដូចជាម្សិលមិញសោះដែលខ្ញុំបានបញ្ចប់ការសិក្សានៅ សាលារៀន អន្តរទ្វីប អាមេរិកាំង។ គិតមកត្រឹមថ្ងៃនេះខ្ញុំបានបញ្ចប់ការសិក្សា មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)   ១៥ឆ្នាំទៅហើយ។  ខ្ញុំអាចនិយាយបានថា ពេលវេលាក្រេបយកចំណេះដឹងនៅសាលារៀនអន្តរទ្វីបអាមេរិកាំង គឺជាបទពិសោធន៍ និងជាការចងចាំដ៏ល្អមួយនៅក្នុងប្រវត្តិនៃការសិក្សារបស់ខ្ញុំ។

ខ្ញុំឈ្មោះ  យូ  ឧស្សាហ៍ អតីតសិស្សសាលារៀងអន្តទ្វីបអាមេរិកាំងដែលបានបញ្ចប់ការសិក្សានៅឆ្នាំ២០០៩ ។  ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តនៅឆ្នាំ ២០១៣ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ (អនុបណ្ឌិត) ផ្នែកនីតិឯកជន នៅសាកលវិទ្យាល័យភូមិមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០១៦ ក្រោមការផ្តល់អាហារូបករណ៍ថ្លៃសិក្សាទាំងស្រុងពីសំណាក់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។   បច្ចុប្បន្នខ្ញុំកំពុងបន្តការសិក្សាថ្នាក់បណ្ឌិត  នីតិសាស្ត្រ   នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ។

អាចនិយាយបានថា ជាព្រហ្មលិខិត រួមផ្សំនិងការខិតខំប្រឹងប្រែងផងដែរ កាលពីឆ្នាំ២០១៥  ខ្ញុំបានប្រលងជាប់ ចូលរៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី  និងបានចាប់ផ្តើមប្រកបវិជ្ជាជីវៈជាមេធាវីនៅ ឆ្នាំ២០១៦។  បច្ចុប្បន្ន  ខ្ញុំជាស្ថាបនិក  និងជា ប្រធានការិយាល័យមេធាវី  គជសារ។  

ហ៊ឺ...គិតទៅការសិក្សាពិតជាកាតព្វកិច្ចពេញមួយឆាកជីវិតពិតប្រាកដមែន ប៉ុន្តែមានតែការសិក្សាតែប៉ុណ្ណោះ ដែលអាចអោយយើងស្វែងរកឧត្តមភាពនៃជីវិតបាន។ ក្នុងនាមជារៀបច្បង និងជាអតីតសិស្សម្នាក់ ខ្ញុំសូមផ្តាំផ្ញើឲ្យប្អូនៗសិស្សានុសិស្សដែលកំពុងតែសិក្សាឲ្យខិតខំប្រឹងប្រែង យកចិត្តទុកក្នុងការសិក្សា ដើម្បីសំរេចគោលដៅ នៃ ជីវិត។ ជាងនេះទៅទៀត សូម មាតា​ បិតា អាណាព្យាបាលសិស្សទាំងអស់ ជឿជាក់លើ គុណភាពនៃការអបរំ របស់សាលារៀនអន្តរទ្វីបអាមេរិកាំង។ ខ្ញុំអាចធានាអះអាងបានថា ខ្ញុំអាចដើរមកដល់ចំនុចនេះ គឺមានចំណែកនៃ ការខិតខំ ប្រែង ជ្រោមជ្រែងមួយចំនែកធំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង

ចែករំលែកអត្ថបទនេះ