Mr. Seavpor Teng

លោក តេង ស៊ាវប៉ោ

ពីវិទ្យាល័យ ទៅជាសហគ្រិន: ដំណើររបស់អតីតសិស្សឆ្នាំ ២០១៧ តេង ស៊ាវប៉ោ  

ចូលរួមអបអរសាទរសមិទ្ធផលរបស់អតីតនិស្សិតរបស់យើងគឺ ស៊ាវប៉ោ! 🎉

បញ្ចប់ថ្នាក់បរិញ្ញាបត្រ B ក្នុងឆ្នាំ 2017 ស៊ាវប៉ោ បានបន្តក្លាយជាស្ថាបនិកនៃអាជីវកម្ម Blvnc Attire ។ 🎓👔  

ដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់ ស៊ាវប៉ោ មិនងាយស្រួលនោះទេ។ ក្នុងដំណើរសហគ្រិនភាពរបស់គាត់បានជួបប្រទះបញ្ហាប្រឈមជាច្រើន តាំងពីការកសាងក្រុម និងការដឹកនាំអាជីវកម្មដោយគ្មានបទពិសោធន៍ពីមុន។ ប៉ុន្តែ អ្វី ដែល ធ្វើ ឲ្យ គាត់ ដើរទៅមុខ គឺ ការ តាំង ចិត្ត និង ជំនឿ លើ ខ្លួន ឯង។ គាត់ប្រថុយប្រថាន និងបំប្លែងឧបសគ្គទៅជាគន្លឺះដើម្បីរីកចម្រើនសម្រាប់ខ្លួនគាត់ និងអាជីវកម្មរបស់គាត់។  ដំណើររបស់ ស៊ាវប៉ោ គឺជាការដាស់តឿនដល់និស្សិតដែលនឹងបញ្ចប់ការសិក្សានាពេលខាងមុខទាំងអស់ថា សុបិនពិតជាអាចក្លាយជាការពិត នៅពេលដែលយើងមិនចុះចាញ់ ហើយជ្រើសរើសមើលឱ្យលើសពីឧបសគ្គ។ 🌟💪

ចែករំលែកអត្ថបទនេះ