Mr. Sopheap Roeung

លោក រឿង សុភាព

លោក រឿង សុភាព

អនុប្រធានសាលារៀន ទទួលបន្ទុកកិច្ចការប្រតិបត្តិការ ការិយាល័យកណ្តាល

សូមស្វាគមន៍ពីសាលារៀន អន្តរទ្វីប អាមេរិកាំង!

សូមស្វាគមន៍ពីគេហទំព័ររបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាស្ថាប័នអប់រំឯកជនដែលទទួលស្គាល់ជាសកលលើគុណភាព វិន័យ និងសេវាកម្មឈានមុខ។

ក្នុងសតវត្សន៍ទី២១នេះ ការរីកចម្រើនលើបច្ចេកវិជ្ជា ការបង្កើតថ្មី និងការចេះរស់ជាមួយគ្នាដោយសាមគ្គីភាពនេះ បច្ចេកវិជ្ជាឌីជីផលបានធ្វើឱ្យគ្រប់វិស័យវិវត្តទៅមុខយ៉ាងលឿន ដែលតម្រូវឱ្យការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ទ្រទ្រង់នូវការអភិវឌ្ឍនេះឱ្យគ្រប់គ្រាន់ និងតាមតម្រូវការទាំងគុណភាពការងារ ការចេះរស់នៅជាមួយគ្នា និងការចែករំលែក និងជួយគ្នាដោយសុច្ចរិតភាព។ សាលារៀនអន្តរទ្វីប អាមេរិកាំងបានចូលរួមបណ្តុះបណ្តាលធនធានមនុស្សតាំងពីថ្នាក់ក្រោមមមត្តេយ្យ ដល់ទី១២ ដោយពង្រឹងជំនាញដែលត្រូវការដូចករណីខាងលើ ក្នុងទិសដៅចូលរួមអភិវឌ្ឍធនធានមនុស្ស និងពង្រឹងវិស័យអប់រំនៅប្រទេសកម្ពុជាផងដែរ។ សាលារៀន អន្តរទ្វីប អាមេរិកាំងប្រកាន់នូវគោជំហរស្តង់ដារតែមួយគ្រប់សាខាទាំងអស់ ហើយមាននូវចំណុចអ្វីដែលស្តង់ដារជាតិ និងអន្តរជាតិមាន។

រាល់ព័ត៌មានដែលបានដាក់បញ្ចូលលើគេហទំព័រនេះ  ជាសកម្មភាពសិក្សា រៀន និងបង្រៀនរបស់លោកគ្រូ អ្នកគ្រូ សកម្មភាពការងារសង្គម សិល្បះ ការប្រកួតប្រជែង ការសិក្សាស្រាវជ្រាវ និងសកម្មភាពកីឡាដែលជាសកម្មភាពចូលរួមធ្វើរបស់គ្រូ សិស្ស បុគ្គលិក និងគ្រប់ផ្នែកពាក់ព័ន្ធដែលបានធ្វើឱ្យសិស្សានុសិស្សបញ្ចេញនូវទេពកោសល្យ និងទទួលបានរសជាតិអប់រំតាមទម្រងថ្មីក្នុងសម័យទំនើបដែលធ្វើឱ្យប្អូនៗក្លាយជាប្រភពធនធានមនុស្សដ៏មានសក្កកានុពលសម្រាប់ប្រទេសជាតិ។

សូមមាតាបិតា ឬអ្នកអាណាព្យាបាល និងសាធារណជនទាំងអស់តាមដាននូវរាល់សម្មភាពសិក្សាទាំងអស់លើគេហទំព័ររបស់សាលារៀន ដើម្បីទទួលបាននូវព័ត៌មានអប់រំល្អ  ការលើកទឹកចិត្តដល់សិស្សានុសិស្ស ការភ្ជាប់ទំនាក់ទំនងផ្សេងៗដែលអនុញ្ញាតឱ្យយើងបន្តបណ្តុះទាំងផ្នែកស្មារតី ចំណេះដឹង ចំណេះធ្វើ និងការចេះរស់នៅជាមួយគ្នាដល់សិស្សានុសិស្សទាំងអស់ ។

ចែករំលែកអត្ថបទនេះ