Mr. Sok Sonida

លោក សុខ សូនីដា

លោក សុខ សូនីដា

នាយកចាងហ្វាង សាខាសៀមរាប

អ្វីៗប្រែប្រួលទៅតាមពេលវេលាដែលដើរទៅមុខឥតឈប់ តែបើទោះបីជាយ៉ាងណាក៏ដោយ ពេលវេលាតែងតែបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាច្រើនក្នុងការចងចាំរបស់យើង។ ការសិក្សារៀនសូត្រជាផ្នែកមួយដ៏សំខាន់របស់ជីវិតយើង វិទ្យាល័យជាពេលដែលពោពេញទៅដោយការចងចាំសម្រាប់ជីវិតមនុស្សគ្រប់រូប ជាពេលដែលភ្លក់នូវរស់ជាតិជីវិតច្រើនរសជាតិ។ សិស្សានុសិស្សមកពីគ្រួសារផ្សេងគ្នាៗ តែពួកយើងបានរួមថ្នាក់រៀន និងសាលារៀនជុំគ្នាជាភពសំណាងមួយនៃជីវិត។

ពេលវេលាបានរំកិលទៅមុខ ជីវិតវិទ្យាល័យបានបញ្ចប់ តែមិនមែនមានន័យថាទំនាក់ទំនង អនុស្សាវរីយ៍ការជួយគ្នា ការជួបជុំគ្នា របស់យើងត្រូវបញ្ចប់ដែរនោះទេ យើងនៅតែអាចបន្តសកម្មភាពល្អៗទាំងនោះបានដូច ជីវិតវិទ្យាល័យដែរ តាមរយៈ សមាគមអតីតសិស្ស (AIS Alumni Association)។ អត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកទាំងអស់គ្នាជាសមាជិកនៃសមាគមអតីតសិស្ស (AIS Alumni Association) ដែលអត្ថប្រយោជន៍ទាំងអស់នោះរួមមាន៖

  • ការទទួលឳកាសការងារ និងឳកាសផ្សេងៗពីគ្នា
  • ការបញ្ចុះតម្លៃផ្សេងៗក្នុងនាមជាសមាជិក
  • ការជួបជុំសប្បាយៗញាំងឳ្យជីវិតស្រស់ថ្លា

សូមថ្លែងអំណរគុណចំពោះ អតីតសិស្សទាំងអស់ដែលបានចូលរួមក្នុងសមាគន៍អតីតសិស្ស ហើយលោកគ្រូរំពឹងទុកថា សមាគមន៍អតីតសិស្សនឹងធ្វើសកម្មភាពផ្សេងៗជាច្រើនទៀតដើម្បីជាប្រយោជន៍ដល់សមាជិក និងសង្គមជាតិរបស់យើង។ យើងទាំងអស់គ្នាដើម្បីសង្គមយើង និងពិភពលោកយើងស្រស់បំព្រង។

សូមអរគុណ!

ចែករំលែកអត្ថបទនេះ