ខ្ញុំបាទឈ្មោះ លី ម៉េងឃាង ជាអតីតសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ឆ្នាំសិក្សា ២០១៦-២០១៧។
ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញ ទន្តសាស្រ្ត នៅសកលវិទ្យាល័យ ពុទ្ធិសាស្រ្ត អស់រយៈពេល ៧ឆ្នាំ និងបានចូលចុះកម្មសិក្សានៅប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី។ ខ្ញុំបានរៀនផងធ្វើការផងនៅឆ្នាំទី៤ នៅគ្លីនិកធ្មេញហុង គីម អស់រយះពេល៣ឆ្នាំ។ បន្ទាប់មក ខ្ញុំបានផ្លាស់ប្តូរបទពិសោធ មកបម្រើការងារនៅគ្លីនិកធ្មេញសុខ ចាន់ បន្តមកដល់បច្ចុប្បន្ននេះ។ ខ្ញុំបាទមានគម្រោងបើកគ្លីនិកធ្មេញផ្ទាល់ខ្លួនក្នុងពេលឆាប់ៗនេះ។
ជារួម នេះជាភាពជោគជ័យមួយដែលខ្ញុំទទួលបាន ក្រោយពីការបញ្ចេញនូវសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ ដែលបានមកពីការសិក្សានៅសាលាផង និងនៅកន្លែងធ្វើការផង។