នាយកចាងហ្វាង សាខាជ្រោយចង្វារ
ជម្រាបសួរ!
ការគិតគូរលើថ្នាលអប់រំ និងបណ្តុះបណ្តាលរបស់កុមារជាកត្តាចាំបាច់បំផុតសម្រាប់មនុស្សជាតិនៅក្នុងប្រទេសនីមួយៗ ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលពេញលេញសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល។
ការអប់រំ និងការបណ្តុះបណ្តាលកុមារតូច ឬសិស្សានុសិស្សនៅថ្នាក់ចំណេះដឹងទូទៅ (ពីថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១២) ជាពេលវេលាដ៍ចាំបាច់ និងមានសារៈសំខាន់បំផុតសម្រាប់កសាងសមត្ថភាពចំណេះដឹងមូលដ្ឋានគ្រឹះ និងឥរិយាបថពួកគេប្រកបដោយគុណភាពសម្រាប់ការចាប់យកជំនាញបន្តនៅថ្នាក់មហាវិទ្យាល័យ និងក្លាយជាធនធានមនុស្សដែលមានសមត្ថភាពខ្ពស់នៅថ្ងៃអនាគត។ មូលដ្ឋានគ្រឹះចាំបាច់ទាំងនេះ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងធ្វើការអភិវឌ្ឍជាលក្ខណៈសកលជាប្រចាំពីសំណាក់សាលារៀន អន្តរទ្វីប មេរិកាំង ដោយឈរលើសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃធនធានមនុស្សសម្រាប់ការអភិវឌ្ឍ។
សូមអរគុណច្រើនសម្រាប់ លោក លោកស្រី និងកូនៗដែលតែងតែគាំទ្រ និងផ្តល់តម្លៃដល់គុណភាពអប់រំរបស់សាលារៀនយើង។ ទន្ទឹមនឹងនេះ ក្នុងនាមសមាជិកគណៈកម្មការនៃសាលារៀន យើងនឹងខិតខំប្រឹងប្រែងបន្តដោយមិនខ្លាចការនឿយហត់ក្នុងការបំពេញការងារ និងស្រាវជ្រាវ ដើម្បីការអប់រំ និងបណ្តុះបណ្តាលដល់កូនកម្ពុជាឱ្យក្លាយជាពលរដ្ឋ និងធនធានមនុស្សល្អប្រកបដោយសក្តានុពលពេញលេញសម្រាប់គ្រួសារ និងសង្គមជាតិយើង។
ពីខ្ញុំបាទ
ហ៊ុល សារួន
នាយកចាងហ្វាងសាខាជ្រោយចង្វារ