Sorry, this entry is only available in Khmer

កញ្ញា ចាន់ ហ្គេចសាំង

 

នាងខ្ញុំឈ្មោះ ចាន់ ហ្គេចសាំង ជាអតីតសិស្សបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យពី សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ក្នុងឆ្នាំ 2017 ។ នាងខ្ញុំបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យ Monash (Monash University) នា ទីក្រុង Melbourne ប្រទេស អូស្ត្រាលី ផ្នែក Business Management។ បន្ទាប់ពី បញ្ចប់ការសិក្សានៅប្រទេសអូស្ត្រាលី ក្នុងឆ្នាំ 2021 នាងខ្ញុំបានត្រលប់មកប្រទេសកម្ពុជាវិញ ហើយបាននឹងកំពុង គ្រប់គ្រងប្រតិបត្តិ ហាងកាហ្វេ Amazon មួយកន្លែងស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។   ការសិក្សានៅសាលារៀនអន្តរទ្វីបអាមេរិកាំង បានផ្តល់នូវមូលដ្ឋានគ្រឹះដល់នាងខ្ញុំរួមមាន ចំណេះដឹងទូទៅ សីលធម៌ និង ជាពិសេសនោះគឺ វិន័យ សម្រាប់ជាទន់ដ៏សំខាន់ ដើម្បីនាងខ្ញុំបន្ត ការសិក្សា និងឈានទៅប្រកបរបរ ការងារ មុខជំនួញ។

 

ចែករំលែកអត្ថបទនេះ