Sorry, this entry is only available in Khmer

កញ្ញា សាយ ច័ន្ទរាជ្យទ្រព្យ

ភាពជោគជ័យនៃ អតីតសិស្ស សាយ ច័ន្ទរាជ្យទ្រព្យ

ជម្រាបសួរលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាទីគោរពស្រលាញ់ទាំងអស់គ្នា នាងខ្ញុំឈ្មោះ សាយ ច័ន្ទរាជ្យទ្រព្យ ជាអតីតសិស្សឆ្នាំសិក្សា ២០១៩-២០២០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ បន្ទាប់ពីនាងខ្ញុំបានបញ្ចប់ការសិស្សាថ្នាក់ទី១២មក នាងខ្ញុំក៏បានទទួលនៅអាហារូបករណ៍100%ដើម្បីសិក្សា ថ្នាក់បរិញ្ញាប័ត្រ «ជំនាញ់គ្រប់គ្រងធុរកិច្ច» នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ហើយមកដល់ពេលនេះខ្ញុំបានសិក្សាមុខជំនាញដូចខាងលើនៅឆ្នាំទី៤ ហើយ។ កក្តាដែលធ្វើអោយខ្ញុំទទួលបានអាហារូបករណ៍មួយនេះមិនមែនបានដោយសារតែខ្លួនឯងតែម្នាក់នោះទេ គឺមកពីការបានទទួលនៅការសក្សាថ្នាក់ក្រោមពីសាលារៀនអន្តរទ្វីបអាមេរិកាំង បានយ៉ាងល្អ មានទាំងចំណេះដឹង ក្រមសីលធម៌ និងវិន័យ មកដល់រូបខ្ញុំ។ ហើយក៏មានការរួមចំណែកពីគ្រួសារផងដែរ ដែលពួកគាត់បានជ្រើសរើសនៅសាលាមួយដ៏ល្អសម្រាប់អោយខ្ញុំបានសិក្សាក្រេបយកនៅចំណេះដឹងពីលោកគ្រូអ្នកគ្រូដែលមានគុណភាណច្បាស់លាស់និងចែកចំណេះដឹងមកអោយខ្ញុំយ៉ាងល្អ។

ចែករំលែកអត្ថបទនេះ