Mr. Sambo Heang

ហៀង សម្បូរណ៍

ភាពជោគជ័យនៃ អតីតសិស្ស ហៀង សម្បូរណ៍

ខ្ញុំបាទឈ្មោះ ហៀង សម្បូរណ៍ ជាអតីតសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ឆ្នាំសិក្សា ២០២០-២០២២។ 
ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់ហ្វឹកហ្វឺនទាហានជាន់ខ្ពស់ ជំនាញការពារផ្ទាល់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ អស់រយះពេល ១ឆ្នាំ និងបានបន្តការហ្វឹកហាត់បន្ថែមនៅប្រទេសថៃ និងប្រទេសសង្ហបុរីអស់រយៈពេល៦ខែ។ សព្វថ្ងៃខ្ញុំបាទជានិស្សិតឆ្នាំទី២នៅមហាវិទ្យាល័យ Capital University of Economics and Business នៅប្រទេសចិនទីក្រុងប៉េកាំក្នុងមុខជំនាញជាអ្នកវិនិយោគទុននិងផ្នែកទីផ្សារព្រមទាំងភាសាចិនជាន់ខ្ពស់កាទូតផងដែរ។ បន្ថែមពីនេះ ខ្ញុំបាទជានិស្សិតដែលកំពុងរៀននិងបម្រើការមុខងារជានាយទាហាននៅបញ្ជាការដ្ឋានអង្គរក្ស។ សម្រាប់នាពេលអនាគត បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសចិន ខ្ញុំនឹងយកចំណេះជំនាញដើម្បីទាញយកអ្នកវិនិយោគទុនមកប្រទេសកម្ពុជា ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិ។ ព្រមទាំងឲ្យប្រទេសជាតិមានការរីកចម្រើន បន្ថែមទៀត។

ចែករំលែកអត្ថបទនេះ