Miss. Lyheang Chun

កញ្ញា  ជុង លីហៀង

ភាពជោគជ័យនៃ អតីតសិស្ស ជុង លីហៀង

នាងខ្ញុំឈ្មោះ ជុង លីហៀង ជាអតីតសិស្សវិទ្យាល័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ឆ្នាំសិក្សា ២០១៥-២០១៦ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញ Hotel management នៅសកលវិទ្យាល័យ Stamford international university នៅប្រទេសថៃអស់រយៈពេល 4ឆ្នាំ និងបានចុះកម្មសិក្សានៅប្រទេសថៃរយៈពេល ៤ ខែ ហើយបានចូលបម្រើការងារនៅសណ្ឋាគារផ្កាយ៥នៅបាងកករយៈពេលខ្លី។ ដោយសារតែកូវីត១៩ ខ្ញុំក៏សម្រេចចិត្តត្រលប់មកប្រទេសខ្មែរវិញ និងបានចូលបម្រើការងារក្នុងក្រុមហ៊ុនឯកជនមួយ ក្នុងមុខតំណែងជា Event organizer។ 
    នេះអាចជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ខ្ញុំ ដោយសារយើងធ្វើការខុសមុខជំនាញរបស់យើងដែលបានរៀន ប៉ុន្តែសម្រាប់ខ្ញុំ គិតថា មិនថាការងារអ្វីនោះទេ ខ្ញុំចាត់ទុកវាជាបទពិសោធថ្មីៗ ដែលជាកត្តាជំរុញឱ្យខ្ញុំ ខំប្រឹងអស់ពីសមត្ថភាព ហើយចេះប្រើប្រាស់ចំណេះ និងជំនាញមកបំពេញការងារ។ ការខិតខំប្រឹងប្រែងទាំងនោះហើយ ដែលធ្វើឱ្យនាងខ្ញុំបានឈរតំណែង Mid level management នាពេលបច្ចុប្បន្ន។

ចែករំលែកអត្ថបទនេះ