Mr.  Palin Tang

លោក តាំង ប៉ឡិញ

ខ្ញុំបាទឈ្មោះ តាំង ប៉ឡិញ ជាអតីតសិស្សវិទ្យាល័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ដោយបានចាប់ផ្ដើមចូលរៀនដំបូងនៅថ្នាក់ទី១០ នៅឆ្នាំសិក្សា២០១៣-២០១៤ ដល់ថ្នាក់ទី១២ ឆ្នាំសិក្សា២០១៥-២០១៦។
    បច្ចុប្បន្នខ្ញុំបាទបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកសំណង់ស៊ីវិល នៅសកលវិទ្យាល័យ ន័រតុន នៅឆ្នាំ2022។ រយៈពេល ៥ឆ្នាំនៅសាកលវិទ្យាល័យ ក្រៅពីការសិក្សា ខ្ញុំបាទបានចូលខ្លួនដើម្បីស្រាវជ្រាវ និងដកស្រង់បទពិសោធបន្ថែម ដោយបានចុះកម្មសិក្សានៅការដ្ឋានផ្ទាល់ ដើម្បីជាការជំនួយដល់ការសិក្សា ព្រោះការចុះកម្មសិក្សានេះ បានផ្ដល់មេរៀនជាក់ស្ដែងដល់ខ្ញុំបាទជាច្រើនអនេក។ ក្រោយពីបញ្ចប់ការសិក្សាខ្ញុំបាទបានទទួលការងារនៅក្រុមហ៊ុនឯកជនមួយកន្លែងដែលមាន តួនាទីជាវិស្វករការដ្ឋាន និងបានប្រកបអាជីពជាវិស្វករម៉ៅការសាងសង់ដោយខ្លួនឯងផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំបានបញ្ចប់ការងារសាងសង់ដោយជោគជ័យមួយចំនួន រួមមាន
១. អាគារការិយាល័យ មេធាវីណាចទ្រី (អាគារទាំងមូល) ដែលមានកម្ពស់៩ជាន់ ដែលមានទីតាំង ស្ថិតនៅសង្កាត់ទឹកល្អក់៣ ២.សាងសង់ និងតុបតែងការិយាល័យលក់ខុនដូ អ័រគីដេ២០០៤ ចំនួន៦ទីតាំង រួមមាន(អាគារA,B,C,D,E,F,Clubhouse) ដែលមានទីតាំងស្ថិតនៅក្នុងអ័រគីដេវីឡា ផ្លូវ២០០៤។ ៣. សាងសង់ និងតុបតែង វីឡាឯកជនមានឈ្មោះ តូចៗវីឡា ដែលមានទីតាំងស្ថិតនៅ ខណ្ឌទួលគោក។ ៤. សាងសង់ និងតុបតែង វីឡាឯកជននៅក្នុងបុរីជីបម៉ុង ដែលមានទីតាំង ស្ថិតនៅបុរីជីបម៉ុងផ្លូវ៥៩៨។ ៥. តុបតែងលម្អខាងក្នុងខុនដូជាន់ទី១២នៃខុនដូAរបស់អ័រគីដេ ដែលមានទីតាំងស្ថិតនៅក្នុងអ័រគីដេវីឡាផ្លូវ២០០៤។ ៦. សាងសង់ និងតុបតែងការិយាល័យ និងអាហារដ្ឋាន Mr.Sam ដែលមានទីតាំងស្ថិតនៅក្នុងអ័រគីដេវីឡាផ្លូវ២០០៤។ ៧. សាងសង់ និងតុបតែងហាងកាហ្វេ និងអាហារដ្ឋាន Mornoon ដែលមានទីតាំងស្ថិតនៅជិតមន្ទីរពេទ្យកុមារជាតិ
៨. សាងសង់ និងតុបតែងហាងកាហ្វេ និងអាហារដ្ឋាន «ជម្រាល» ដែលមានទីតាំងស្ថិតនៅ ខណ្ឌទួលគោក។
    រហូតមកដល់សព្វថ្ងៃនេះខ្ញុំបានបន្តប្រកបអាជីពជាវិស្វករម៉ៅការសាងសង់ដោយខ្លួនឯងផ្ទាល់។ ជារួម នេះជាភាពជោគជ័យដ៏ឆាប់រហ័សមួយសម្រាប់ខ្ញុំ ហើយគឺជាការជោគជ័យមួយដែលខ្ញុំមិនអាចប្រកែកបាន ដែលនេះគឺទទួលបានពីការរួមចំណែកដោយផ្ទាល់ពីការបណ្តុះបណ្ដាលរបស់ សាលារៀន អន្តរទ្វីប អាមេរិកាំង សកលវិទ្យាល័យន័រតុន និងការអនុវត្តការងារជាក់ស្ដែង ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ផងដែរ។ 
    ជាចុងក្រោយក្នុងនាមជាវិស្វករម្នាក់ ខ្ញុំបាទសូមបេ្តជ្ញាថា នឹងចូលរួមលើកស្ទួយវិស័យសំណង់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ឱ្យបានរីកចម្រើនត្រឹមត្រូវតាមលក្ខណៈស្ដង់ដាបច្ចេកទេសតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

ចែករំលែកអត្ថបទនេះ