Ms. Kanica Srey

កញ្ញា ស្រី កណ្ណិការ

នាងខ្ញុំឈ្មោះ ស្រី​ កណ្ណិការ ជាអតីតសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ឆ្នាំសិក្សា ២០១១-២០១២។ នាងខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញ​ស្ថាបត្យកម្មផ្នែកខាងក្នុង នៅសកលវិទ្យាល័យ លីមកុកវីង ប្រទេសម៉ាលេស៊ី និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រង នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងវគ្គបណ្តុះបណ្តាលអាហារូបករណ៍ក្រៅប្រទេសខ្លីៗផ្សេងៗបន្ថែមទៀតផងដែរ។ ក្រោយបញ្ចប់ការសិក្សា នាងខ្ញុំបានបម្រើការងារនៅក្រុមហ៊ុនឯកជនមួយ ជាស្ថាបត្យករផ្នែកខាងក្នុង រយៈពេល ១ឆ្នាំ។ បន្ទាប់មក នាងខ្ញុំបានផ្លាស់ប្តូរបទពិសោធន៍ មកបម្រើការងារនៅស្ថាប័នរដ្ឋវិញ ជាមន្រ្តី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដោយមានការខិតខំ ប្រឹងប្រែងអស់រយៈពេល ០៥ ឆ្នាំកន្លងមក នៃការបំពេញការងារនេះ នាងខ្ញុំត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានកិច្ចការទូទៅ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុកការងាររដ្ឋបាល, ពិធីការ, ការគ្រប់គ្រងហិរញ្ញវត្ថុ, បន្ទុកបុគ្គលិក, ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការចាត់តាំងផ្សេងៗរបស់ថ្នាក់ដឹកនាំ។ ជារួម នេះជាភាពជោគជ័យមួយដែលនាងខ្ញុំទទួលបាន ក្រោយពីការបញ្ចេញនូវសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ ដែលបានមកពីការសិក្សានៅសាលាផង និងនៅកន្លែងធ្វើការផង ព្រមទាំងអនុវត្តតាមអភិក្រម “រៀនផង ធ្វើផង”។

ចែករំលែកអត្ថបទនេះ