I am Oun Lychingching

នាងខ្ញុំ អ៊ុង លីជីងជីង

ជម្រាបសួរលោកគ្រូអ្នកគ្រូ!  សួស្តីសិស្សច្បង និងសិស្សប្អូនទាំងអស់!  នាងខ្ញុំ អ៊ុង លីជីងជីង ជាអតីតសិស្សនៃសាលារៀន អាមេរិកាំង សាខាផ្សារថ្មី  ដែលបានបញ្ចប់ឆ្នាំសិក្សា2020-2021។ ខ្ញុំនឹងចែករំលែកនូវបានបទពិសោធជាច្រើន ដែលខ្ញុំទទួលបាននៅសាលារៀន អន្តរទ្វីប អាមេរិកាំងនេះ៖

ចំណុចទី១៖ ការធ្វើកិច្ចកាស្រាវជ្រាវជាមួយមិត្តរួមក្រុមក្នុងថ្នាក់ ធ្វើឱ្យនាងខ្ញុំមានការចេះសហការគ្នា ប្រាស្រ័យទាក់ទងគ្នា និងចេះធ្វើកិច្ចការរួមគ្នាជាក្រុមបានល្អ។ ការងារទាំងនោះបានបង្រៀនឱ្យខ្ញុំមាន ភាពម្ចាស់ការលើខ្លួនឯង ចេះស្វែងរកព័ត៌មានផ្សេងៗដើម្បីពង្រីកចំណេះដឹងបន្ថែម។

ចំណុចទី២៖ បានក្រេបជញ្ជក់ចំណេះដឹងជាច្រើនពីលោកគ្រូអ្នកគ្រូនៅក្នុងសាលា។ ការសិក្សានៅក្នុងសាលា បានផ្ដល់នូវទ្រឹសស្តីបទផ្សេងៗ និងចំណេះដឹងជាច្រើន ទាំងក្នុង និងក្រៅមេរៀនជាច្រើនពីលោកគ្រូអ្នកគ្រូ។

ចំណុចទី៣៖ មានភាពក្លាហានក្នុងការសាកសួរ និងបញ្ចេញមតិទៅកាន់លោកគ្រូ អ្នកគ្រូ។ អំឡុង ពេលដែលខ្ញុំសិក្សានៅសាលា AIS ខ្ញុំបានកែប្រែខ្លួនឯងពីសិស្សដែលមិនសូវនិយាយស្ដី និងគ្មានភាពជឿ ជាក់លើខ្លួនឯង ប្រែមកជាសិស្សដែលហ៊ានបញ្ចេញមតិយោបល់ ឆ្លើយតបទៅនឹងសំណួរ និងការសួរអំពីបញ្ហាមេរៀនផងដែរ។

បទពិសោធទី៤៖ ទទួលបានបទពិសោធថ្មីៗជាច្រើនពីការទៅចូលរួមក្នុងសិក្ខាសាលាតាមរយៈសាលា។ កម្មវិធីដែលសាលាបានរៀបចំឡើង ជាពិសេសការអញ្ចើញវាគ្មិនមកពីក្រសួងនានា ដូចជាក្រសួងមហាផ្ទៃ ដើម្បីធ្វើសក្ខាសាលាអំណីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សិក្ខាសាលាស្ដីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិច គឺបានផ្ដល់សារៈសំខាន់ដល់ខ្ញុំឱ្យបានយល់ដឹងផ្នែកច្បាប់ផងដែរ។

ចែករំលែកអត្ថបទនេះ