I am Mao Sambath

ខ្ញុំបាទឈ្មោះ ម៉ៅ សម្បត្តិ

 

ខ្ញុំបាទឈ្មោះ ម៉ៅ សម្បត្តិ ដែលជាអតីតសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក តាំងពីឆ្នាំ២០១៥ រហូតដល់ប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២៣។ ក្រោយពីការខិតខំប្រឹងប្រែងតស៊ូរៀនសូត្រនិងការបណ្ដុះបណ្ដាលដ៏ល្អប្រសើរពីសំណាក់សាលារៀន អន្តរទ្វីប អាមេរិចកាំង ខ្ញុំបាទបានទទួលនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២២-២០២៣។ សព្វថ្ងៃខ្ញុំបាទជានិស្សិតឆ្នាំទីមួយ នៅឯសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៃ Department of Media and Communication លើសពីនេះទៀតដោយសារចំណង់ចំណូលចិត្តខាងភាពយន្ត ខ្ញុំបានចូលរួមក្នុងថ្នាក់បណ្ដុះបណ្ដាលបង្កើតភាពយន្តខ្លី ដែលត្រូវនឹងចាក់បង្ហាញក្នុងមហោស្រពភាពយន្តខ្លីចតុមុខនាពេលខាងមុខនេះ។ នាពេលអនាគត ក្រោយការបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក៏ដូចជាការបណ្ដុះបណ្ដាលផ្សេងៗ ខ្ញុំនិងចូលរួមក្នុងវិស័យភាពយន្តជាអ្នកដឹកនាំភាពយន្តម្នាក់ដើម្បីរកស្ទួយវិស័យភាពយន្តនៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។

ចែករំលែកអត្ថបទនេះ