សួស្តីបងៗនិងប្អូនៗសិស្សានុសិស្សទាំងអស់គ្នា!
នាងខ្ញុំឈ្មោះ អ៊ា ឈីវបួយ ជាអតីតសិស្សនៅសាលា អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ឆ្នាំសិក្សា 2019-2022 ហើយបច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី2 នៅសកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
នាងខ្ញុំពិតជាមានកិត្តិយសណាស់ដែលអាចចែករំលែកបទពិសោធរបស់ខ្ញុំក្នុងអំឡុងពេលដំណើរសិក្សារបស់ខ្ញុំនៅសាលា AIS ។ ខ្ញុំចង់ចែករំលែកបទពិសោធរបស់ខ្ញុំជាពីរចំណុចផ្សេងគ្នា៖
1. ជីវិតរបស់ខ្ញុំជាសិស្ស AIS៖ ក្នុងអំឡុងពេលដែលខ្ញុំសិក្សានៅ AIS ខ្ញុំបានជួបមនុស្សជាច្រើនមកពីមជ្ឈដ្ឋានផ្សេងៗគ្នាដែលមានទស្សនៈខុសៗគ្នា។ ខ្ញុំអាចទំនាក់ទំនងជាមួយមិត្តរួមថ្នាក់របស់ខ្ញុំទាំងអស់។ ពួកគេគាំទ្រ គោរព និងយោគយល់។ ទាំងអស់នេះជាផ្នែកមួយជួយអភិវឌ្ឍជីវិតអនាគតរបស់ខ្ញុំ។
2. បរិស្ថាន៖ ការសិក្សានៅនៅសាលា AIS មិនត្រឹមតែផ្ដល់ចំណេះដឹងទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់នូវបរិយាកាសក្នុងថ្នាក់ផងដែរ។ រយៈពេលដែលបានសិក្សានៅសាលាកន្លងមក ខ្ញុំបានទទួលនូវបទពិសោធជាច្រើន ជាពិសេសគឺបរិយាកាសនៅក្នុងអគារសិក្សា និងនៅតាមបន្ទប់សិក្សានីមួយៗ។ សាលារៀនមានបរិវេណស្អាត និងមានផាសុកភាព ដែលញ៉ាំងឱ្យខ្ញុំទទួលបាននូវអារម្មណ៍ស្រស់ថ្លា។ បរិយាកាសទាំងអស់នេះលើកទឹកចិត្តខ្ញុំក្នុងការសិក្សា និងមានប្រយោជន៍ក្នុងអំឡុងពេលដែលខ្ញុំសិក្សានៅទីនោះ ព្រមទាំងបានធ្វើឱ្យខ្ញុំទទួលបានលទ្ធផលល្អក្នុងការសិក្សា។