Graduation

ពិធីប្រគល់វិញ្ញាបនបត្រ

ជារៀងរាល់ឆ្នាំសិក្សា គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែរៀបចំប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សា ថ្នាក់មត្តេយ្យសិក្សា ថ្នាក់ទី៦ ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ សិស្សានុសិស្សមានចំណេះដឹង ចំណេះធ្វើ សីលធម៌ និងសមត្ថភាពគ្រប់គ្រាន់សក្តិសមនឹងទទួលបាននូវវិញ្ញាបនបត្រនាឱកាសនេះ។ ពីមួយឆ្នាំសិក្សាទៅមួយឆ្នាំសិក្សា សាលារៀនតែងអភិវឌ្ឍ និងរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។   ជោគជ័យខ្ពស់ទាំងនេះ គឺកើតឡើងចេញពីការខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសស្រាក់សស្រាំពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ពិសេសនោះគឺមានការចូលរួម និងគាំទ្រពីបណ្ដាមាតាបិតា អ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្ស និងគ្រប់មជ្ឈដ្ឋានទាំងអស់៕

 

ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ថ្នាក់មត្តេយ្យសិក្សា

ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ថ្នាក់ទី៦ និងទី9

ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ថ្នាក់ទី១២

ចែករំលែកអត្ថបទនេះ