អបអរសាទរ! 🎉 គម្រប់ខួបទី៣១ដែលប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។🇰🇭✨
«ប្រាសាទអង្គវត្ត» បានដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការUNESCO នាអំឡុងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ 🥳🤍
✨ក្នុងឱកាសនេះផងដែរ ប្រជាជនកម្ពុជាគ្រប់រូបបានបង្ហាញនូវមោទកភាពយ៉ាងក្រៃលែង ដោយហេតុថា ប្រាសាទអង្គរវត្តជានិមិត្តរូបជាតិដ៏ល្បីល្បាញទូទាំងពិភពលោក។ ប្រាសាទនេះឈរជាសក្ខីភាពនៃភាពប៉ិនប្រសប់ និងសិល្បៈហត្ថកម្មរបស់បុព្វបុរសខ្មែរយើង ហើយជាអត្តសញ្ញាណជាតិមួយដែលដក់ជាប់នៅក្នុងដួងព្រលឹងរបស់ប្រជាជនខ្មែរគ្រប់រូបពីមួយជំនាន់ទៅមួយជំនាន់។ ការទទួលស្គាល់ប្រាសាទអង្គរវត្ត ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានបង្ហាញអំពីស្នាដៃដ៏ឧត្តមនៃបុព្វបុរសខ្មែរ ដោយបានលើកកម្ពស់កិត្យានុភាព ព្រមទាំងបានធានានូវសុវត្ថិភាព និងអភិរក្សកេរមរតកជាតិខ្មែរមួយនេះឱ្យបន្តគង់វង្សដល់កូនខ្មែរជំនាន់ក្រោយ។✨