សៅ ណេង
អតីតសិស្សឆ្នាំសិក្សា ២០១៧–២០១៨
ហោះហើរឆ្ពោះទៅរកក្តីស្រមៃ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ប្អូនបានដើរតាមក្តីស្រមៃរបស់ខ្លួន ហើយបច្ចុប្បន្នកំពុងបំពេញការងារជា បាហុនិកា (Cabin Crew) នៅ AirAsia Cambodia។ តាមរយៈដំណើរនេះ ប្អូនបានរៀនពីសារៈសំខាន់នៃភាពជឿជាក់លើខ្លួនឯង ការសម្របខ្លួន និងការហ៊ានទទួលយកបទពិសោធន៍ថ្មីៗ។ ប្អូនជឿជាក់ថា រាល់បញ្ហាប្រឈមសុទ្ធតែជាឱកាសសម្រាប់ការរីកចម្រើន ហើយការតាំងចិត្តអាចនាំឱ្យក្តីស្រមៃក្លាយជាការពិតបាន។




